ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេស ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១នេះ អញ្ជើញដឹកនាំកិច្ចប្រជុំពិសេសមួយតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សា និងដោះស្រាយទៅលើបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា។ នៅមុនចាប់ផ្តើមកិច្ចប្រជុំសម្តេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងស្ថិតក្នុងដំណាក់កាលធ្វើចត្តាឡីស័កនៅឡើយ។ ប៉ុន្តែដោយសារស្ថានភាពចាំបាច់ ទើបតម្រូវឱ្យសម្តេចបង្ខំចិត្តប្រជុំនាព្រឹកនេះ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹកស្មានមិនដល់សោះថា មានពាក្យចចាមអារាមថាសម្តេចទទួលមរណភាព ខណៈសម្តេចកំពុងថ្លែងសារដឹកនាំកិច្ចប្រជុំអំពីកូវីដ១៩ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តើមានភាពចាំបាច់អ្វីដែលត្រូវលាក់ព័ត៌មាន បើសិនជាសម្តេចទទួលមរណភាពមែននោះ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមានការទទួលមរណភាពមែននោះ នឹងមានការជូនព័ត៌មាន ការរៀបចំពិធីបុណ្យផ្សេងៗ និងការទម្លាក់ទង់ជាតិ ដើម្បីកាន់មរណទុក្ខជាដើម។ * សម្តេចតេជោ ហ៊ុន សែន … Continue reading ប្រសាសន៍សំខាន់ៗសម្តេចតេជោ ហ៊ុន សែន ថ្លែងសារពិសេស ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា